ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី​ និយាយថា​ អ៊ុយក្រែននឹងមិនបោះបង់ទឹកដីដើម្បីដូរយកសន្តិភាពជាមួយរុស្ស៊ីនោះទេព្រោះនេះគឺជាទឹកដីរបស់យើង !!
Breaking News

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី​ និយាយថា​ អ៊ុយក្រែននឹងមិនបោះបង់ទឹកដីដើម្បីដូរយកសន្តិភាពជាមួយរុស្ស៊ីនោះទេព្រោះនេះគឺជាទឹកដីរបស់យើង !!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍ CNN ​ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការប្រគល់ទឹកដីណាមួយរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ីឡើយ ដោយប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា ការសម្បទានទឹកដីអ៊ុយក្រែននឹងមិនជាផ្នែកមួយនៃការចរចាការទូតណាមួយ ដើម្បីបញ្ចប់សង្រ្គាមនោះទេ។

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើកញ្ចក់ទូរទស្សន៍ CNN ថា “ប្រជាជនអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់​ ក្នុងការប្រគល់ទឹកដីរបស់ពួកគេ ដើម្បីទទួលស្គាល់ថាទឹកដីទាំងនេះជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ីនោះទេ ។ នេះជាទឹកដីរបស់យើង” ។

ប្រភព ​៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *