ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្តេជ្ញាថា នឹងរំដោះតំបន់គ្រីមៀរពីដៃរុស្ស៊ី
Breaking News

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្តេជ្ញាថា នឹងរំដោះតំបន់គ្រីមៀរពីដៃរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្តេជ្ញានៅថ្ងៃអង្គារនេះ ក្នុងការស្តារការគ្រប់គ្រងរបស់អ៊ុយក្រែនឡើងវិញលើឧបសម្ព័ន្ធគ្រីមៀរដែលត្រូវបានរុស្ស៊ីដណ្ដើមកាន់កាប់​ដែលលោកបាននិយាយថានឹងជួយបង្កើត “ច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោកបានប្រាប់សន្និសីទអន្តរជាតិស្តីពីគ្រីមៀថា ការដណ្តើមយកមកវិញនូវការគ្រប់គ្រងឧបទ្វីប រឹបអូស និងបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014 នៅក្នុងចលនាមួយដែលមិនទទួលស្គាល់ដោយប្រទេសផ្សេងទៀតភាគច្រើននឹងក្លាយជា “ជំហានប្រឆាំងសង្គ្រាមដ៏ធំបំផុត” ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាបើកទៅកាន់វេទិកាគ្រីមៀរថា “សង្រ្គាមបានចាប់ផ្តើមដោយសារតំបន់គ្រិមៀរ ហើយនឹងបញ្ចប់ដោយអ៊ុយក្រែនដណ្ដើមបានតំបន់គ្រីមៀរមកវិញ” ។

លោក​បាន​និយាយ​ថា​៖ «​វា​ចាំបាច់​ដើម្បី​រំដោះ​គ្រីមៀ​ពី​ការ​កាន់កាប់​របស់រុស្ស៊ី ហើយតំបន់នេះ​នឹង​ជា​ការ​រស់​ឡើង​វិញ​នៃ​ច្បាប់ និង​សណ្តាប់​ធ្នាប់​ពិភពលោក”។

​លោក ហ្សេលេនស្គី បាននិយាយថា “ទោះបីជាមានការគំរាមកំហែងរបស់រុស្ស៊ីក៏ដោយ ក៏អ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ដើម្បីមើលឃើញការរំពឹងទុកសម្រាប់ការរំដោះតំបន់គ្រីមៀរបស់អ៊ុយក្រែន” ។ “ការស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែនលើឧបទ្វីបគ្រីមៀរ នឹងក្លាយជាជំហានប្រឆាំងសង្រ្គាមជាប្រវត្តិសាស្ត្រនៅអឺរ៉ុប ក្នុងការស្តារសន្តិសុខ និងយុត្តិធម៌ឡើងវិញ”។

លោកបាននិយាយថា ប្រទេសរុស្ស៊ីបានប្រែក្លាយតំបន់គ្រីមៀរទៅជា “តំបន់គ្រោះមហន្តរាយអេកូឡូស៊ី និងជាវេទិការយោធាសម្រាប់ការឈ្លានពាន” ដោយប្រើប្រាស់វាដើម្បីបាញ់កាំជ្រួច 750 គ្រាប់ទៅកាន់ “ទីក្រុង និងសហគមន៍”។

Leave a Reply

Your email address will not be published. Required fields are marked *