ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឆ្លើយតបទៅនឹងជនជាតិអាម៉េរិកមួយចំនួនដែលមិនសប្បាយចិត្តនឹងការចំណាយរបស់រដ្ឋបាលលោក បៃដិន ដើម្បីគាំទ្រអ៊ុយក្រែន!!
Breaking News

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឆ្លើយតបទៅនឹងជនជាតិអាម៉េរិកមួយចំនួនដែលមិនសប្បាយចិត្តនឹងការចំណាយរបស់រដ្ឋបាលលោក បៃដិន ដើម្បីគាំទ្រអ៊ុយក្រែន!!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍អង់គ្លេស Piers Morgan ថា អតិផរណា និងមេរោគឆ្លងគឺជារឿងបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការតស៊ូរបស់អ៊ុយក្រែន ហើយប្រជាជនអាម៉េរិកគួរតែគាំទ្រជំនួយសម្រាប់ផ្ដល់ដល់ទីក្រុងគៀវ “រហូតដល់យើងឈ្នះ” ។

នៅពេលដែលសហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងអត្រាអតិផរណាខ្ពស់រយៈពេល 40 ឆ្នាំ និងតម្លៃឧស្ម័នកត់ត្រា ការស្ទង់មតិជាច្រើនបានចាត់ទុកការព្រួយបារម្ភខាងសេដ្ឋកិច្ចទាំងនេះថា ជាសម្ពាធខ្លាំងក្នុងចំណោមប្រជាជនអាម៉េរិកជាងជម្លោះនៅអ៊ុយក្រែន ។ ​

ថ្លែងទៅកាន់ Morgan ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដែលបានថតនាពេលថ្មីៗនេះ លោក​ ហ្សេលេនស្គី បានរំលឹកប្រជាជនអាម៉េរិកដែលធុញទ្រាន់នឹងលំហូរនៃជំនួយទៅអ៊ុយក្រែន ដែលមានតម្លៃច្រើនជាង 56 ពាន់លានដុល្លារចាប់តាំងពីខែកុម្ភៈ ហើយ ថាប្រទេសទាំងពីរកំពុង “ប្រយុទ្ធដើម្បីតម្លៃនៃតំបន់យ៉ាងពិតប្រាកដ” ។

លោក​ ហ្សេលេនស្គី ក៏បាននិយាយផងដែរថា អ្វីដែលគួរឱ្យខ្លាចបំផុតអំពីលោក វ្ល៉ាឌីមៀរ ពូទីន គឺ “គាត់ពិតជាមានប្រាជ្ញា ហើយគាត់យល់ពីអ្វីដែលគាត់កំពុងធ្វើ ។ គាត់ដឹងថាគាត់សម្លាប់មនុស្សប៉ុន្មាននាក់ គាត់ដឹងថាមានមនុស្សប៉ុន្មាននាក់ត្រូវបានរំលោភបំពាន់”។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​សហរដ្ឋ​អាម៉េរិក​អាច​ធ្វើ​អ្វី​បន្ថែម​ទៀត​ដើម្បី​ជួយ​អ៊ុយក្រែន​នោះលោក ហ្សេលេនស្គីបាន​ឆ្លើយ​ថា​៖ ជំនួយប៉ុន​នឹង​មិន​គ្រប់​គ្រាន់​​រហូត​ដល់​សង្គ្រាម​បាន​បញ្ចប់​ហើយ អាម៉េរិកគួរតែជួយ​រហូត​ដល់​យើង​ឈ្នះ»។

ប្រភព ៖ Newsweek

Leave a Reply

Your email address will not be published. Required fields are marked *