ប្រធានាធិបតីអាម៉េរិក បៃដិន បាននិយាយថា អាម៉េរិកនឹងប្រើប្រាស់កម្លាំងយោធាជា មធ្យោបាយចុងក្រោយ ដើម្បីរារាំងអ៊ីរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ!!
Breaking News

ប្រធានាធិបតីអាម៉េរិក បៃដិន បាននិយាយថា អាម៉េរិកនឹងប្រើប្រាស់កម្លាំងយោធាជា មធ្យោបាយចុងក្រោយ ដើម្បីរារាំងអ៊ីរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ!!

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយថា លោកនឹងប្រើប្រាស់កម្លាំងជា មធ្យោបាយចុងក្រោយ ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ ពីការទទួលបាននូវអាវុធនុយក្លេអែរ នៅពេលលោកចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល ដែលត្រូវបានថតមុនពេលគាត់ចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ប៉ុន្តែបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក បៃដិន បាននិយាយថា លោកនឹងរក្សាកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់នៅក្នុងបញ្ជីអង្គការភេរវករបរទេស (FTO) របស់សហរដ្ឋអាម៉េរិក ​។

នៅពេលសួរថាតើសេចក្តីថ្លែងការណ៍ពីមុនរបស់គាត់ដែលថា គាត់នឹងរារាំងទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរមានន័យថា គាត់នឹងប្រើកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ឬអត់ លោក បៃដិន បានឆ្លើយតបថា “ប្រសិនបើនោះជាមធ្យោបាយចុងក្រោយ នោះប្រកដណាស់យើងនឹងប្រើកម្លាំងដើម្បីប្រឆាំងនឹងអ៊ីរ៉ង់” ។

អ៊ីរ៉ង់​បដិសេធ​ថា ​ខ្លួនមិនបាន​ស្វែងរកការផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​និយាយ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​សម្រាប់​គោលបំណង​សន្តិភាព​តែ​មួយ​គត់ ។

​ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *