ប្រធានាធិបតីតួកគីនិយាយថា កីឡាករ Cristiano Ronaldo ត្រូវបានក្រុមព័រទុយហ្គាល់ធ្វើបាបផ្លូវចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup 2022
Sport

ប្រធានាធិបតីតួកគីនិយាយថា កីឡាករ Cristiano Ronaldo ត្រូវបានក្រុមព័រទុយហ្គាល់ធ្វើបាបផ្លូវចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup 2022

​ Cristiano Ronaldo ត្រូវបានព័រទុយហ្គាល់ខ្ជះខ្ជាយទេពកោសល្យរបស់គាត់នៅ World Cup 2022 ហើយបានក្លាយជាជនរងគ្រោះនៃបម្រាមនយោបាយ នេះបើយោងតាមប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ។

Ronaldo វ័យ 37 ឆ្នាំបានស៊ូទ្រាំនឹងពេលវេលាដ៏ក្រៀមក្រំក្នុងប្រទេសកាតា ខណៈដែលព័រទុយហ្គាល់បានធ្លាក់ក្រោមថ្វីជើងម៉ារ៉ុកក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ។

គាត់បានចាប់ផ្តើមការប្រកួតវគ្គចែកពូលក្នុងជម្រើស11នាក់ដំបូងចំនួនប្រកួតសម្រាប់ក្រុមរបស់គាត់ មុនត្រូវបានអង្គុយនៅកៅអីបម្រុង បន្ទាប់ពីត្រូវបានទម្លាក់ដោយអ្នកចាត់ការ Fernando Santos ហើយបានលេងត្រឹមតែ 40 នាទីនៅក្នុងការប្រកួតដែលព័រទុយហ្កាល់បរាជ័យក្រោមស្នាដៃក្រុមម៉ារ៉ុក ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយមកបានទទួលស្គាល់ថា ក្តីសុបិនរបស់គាត់ក្នុងការឈ្នះពាន World Cup ត្រូវបានបញ្ចប់ បន្ទាប់ពីទទួលរងការខកចិត្តកាន់តែខ្លាំង បើទោះជាគាត់ក្លាយជាកីឡាករដំបូងគេដែល​ស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ចំនួន 5 ដងផ្សេងៗគ្នាក៏ដោយ ។

ជាក់ស្តែង គូប្រជែង​​​របស់ Ronaldo គឺ Lionel Messi បាន​បន្ត​ដឹកនាំ​ប្រទេស​របស់គាត់​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត World Cup ជា​លើកដំបូង​ក្នុង​រយៈពេល 36 ឆ្នាំ ។

យោងតាមលោក Erdogan ដែលជាអ្នកគាំទ្របាល់ទាត់ដ៏ល្បី និងជាអតីតកីឡាករបាល់ទាត់ពាក់កណ្តាលអាជីពផងដែរនោះបាននិយាយថា Ronaldo ត្រូវបានក្រុមរបស់គាត់ធ្វើបាប ។ “ពួកគេបានខ្ជះខ្ជាយទេពកោសល្យរបស់ Ronaldo ។ លោក Erdogan បាននិយាយនៅក្នុងព្រឹត្តិការណ៍យុវជនមួយនៅក្នុងខេត្ត Erzurum ភាគខាងកើតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារ Anadolu ។

មេដឹកនាំរូបនេះបានបន្ថែមថា “ការបញ្ជូនកីឡាករបាល់ទាត់ដូចជា Ronaldo ទៅកាន់ទីលានប្រកួត ដែលនៅសល់តែ 30 នាទី​នៃការប្រកួតបានបំផ្លាញចិត្តសាស្ត្ររបស់គាត់ ហើយបានធ្វើឲ្យបាត់បង់ថាមពលរបស់គាត់” ។

ប្រភព ៖ Al Jazeera

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *