ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមកដល់ប្រទេសរុស្ស៊ីហើយ ខណៈអ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដកទ័ពចេញទឹកដីខ្លួន
China Rusia War World

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមកដល់ប្រទេសរុស្ស៊ីហើយ ខណៈអ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដកទ័ពចេញទឹកដីខ្លួន

អ្នកឆ្លើយឆ្លងព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់ប្រទេសរុស្ស៊ីហើយនៅថ្ងៃចន្ទនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ដើម្បីជួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យថាមពល និងវិស័យយោធា ក៏ដូចជាជម្លោះអ៊ុយក្រែនផងដែរ ។ យន្តហោះរបស់មេដឹកនាំចិនបានចុះចតនៅអាកាសយានដ្ឋាន Vnukovo នៃទីក្រុងម៉ូស្គូនៅម៉ោង១២និង៥៩នាទីម៉ោងនៅទីក្រុងម៉ូស្គូ ។

លោកគ្រោងនឹងទទួលទានអាហារពេលល្ងាចក្រៅផ្លូវការជាមួយលោក ពូទីន ដែលនឹងផ្តោតលើ “បញ្ហាសំខាន់ៗ និងរសើបបំផុតដែលទាក់ទងនឹងទំនាក់ទំនងរបស់ប្រទេសទាំង២ នេះបើយោងតាមជំនួយការរបស់លោកពូទីន ។

ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គ្រោងនឹងចុះហត្ថលេខាលើឯកសាររាប់សិប ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងសេចក្តីថ្លែងការណ៍រួមសំខាន់ៗចំនួនពីរផងដែរ ។

ចំណែកឯទីក្រុងគៀវបានអំពាវនាវឲ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន នៅប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ។

ប្រភព ៖ RT

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *