ប្រធានសភារុស្ស៊ីថា អ៊ុយក្រែនកំពុងជំរុញទឹកចិត្តទីក្រុងម៉ូស្គូឱ្យពង្រីកគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត!!
Breaking News

ប្រធានសភារុស្ស៊ីថា អ៊ុយក្រែនកំពុងជំរុញទឹកចិត្តទីក្រុងម៉ូស្គូឱ្យពង្រីកគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត!!

ប្រធានសភារុស្ស៊ីលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃអង្គារថាអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថាកងទ័ពរបស់ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់ “ប្រតិបត្តិការយោធាពិសេស” របស់ពួកគេនៅត្រឹមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ​និងសាធារណរដ្ឋប្រជាមានិត Luhansk (LPR) ទេ ។ ​

ទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យបានប្រកាសពី “ការរំដោះ” បានសាធារណរដ្ឋប្រជាមានិត Luhansk ទាំងស្រុង នៅលើទឹកដីនៃខេត្ត Luhansk របស់អ៊ុយក្រែនហើយកំពុងបន្តជាមួយនឹងយុទ្ធនាការរបស់ខ្លួនដើម្បីដណ្តើមយក សាធារណរដ្ឋប្រជាមានិត Donetsk ដែលនៅជាប់គ្នានោះ ចេញពីការគ្រប់គ្រងរបស់របបទីក្រុងគៀវ ។

ប៉ុន្តែកងកម្លាំងរបស់រុស្ស៊ីក៏បានដណ្តើមកាន់កាប់ទីក្រុង Kherson និងផ្នែកមួយចំនួនធំនៃតំបន់ Kherson និង Zaporizhzhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយបានទម្លាក់គ្រាប់បែកលើគោលដៅទាំងអស់នៅទូទាំងប្រទេសអ៊ុយក្រែន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *