ប្រធានចារកម្មរុស្ស៊ីនិយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាលោកខាងលិចជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream
Breaking News

ប្រធានចារកម្មរុស្ស៊ីនិយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាលោកខាងលិចជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ប្រធានចារកម្ម​របស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងម៉ូស្គូមានភស្ដុតាងដែលបង្ហាញថាលោកខាងលិចជាប់ពាក់ព័ន្ធក្នុងការបែកធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ដោយគំរាម​ថា ការធ្វើបែបនេះនឹងធ្វើឱ្យបំពង់បង្ហូរឧស្ម័ននេះលែងប្រើប្រាស់បានជារៀងរហូត ។

ការ​លើក​ឡើង​របស់ប្រធានចារកម្ម​របស់រុស្ស៊ី គឺ​ជា​ការ​ចោទ​ប្រកាន់​ចំៗ​បំផុត​ប្រឆាំង​លោក​ខាង​លិច​ពី​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី ។ លោក​មិន​បាន​បញ្ជាក់​ថា រុស្ស៊ី​មាន​ភស្តុតាង​អ្វី​ទេ។

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍បាននិយាយថា “ការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក” ប្រឆាំងនឹងបំពង់បង្ហូរឧស្ម័ន Nord Stream គឺជា “សកម្មភាពនៃអំពើភេរវកម្មអន្តរជាតិ” ។ ​

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *