ប្រធាន​គណៈកម្មការ​អឺរ៉ុប​និយាយ​ថា ទាហាន​អ៊ុយក្រែន​ជាង​១០​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើម
Ukraine War

ប្រធាន​គណៈកម្មការ​អឺរ៉ុប​និយាយ​ថា ទាហាន​អ៊ុយក្រែន​ជាង​១០​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើម

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា អ៊ុយក្រែនបានបាត់បង់ទាហានជាង 100,000 នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ។

លោកស្រីបានសង្កត់ធ្ងន់ថា រុស្ស៊ីគួរតែបង់ថ្លៃខូតខាតសម្រាប់ឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត៖ «ការកាន់កាប់អ៊ុយក្រែនដោយរុស្ស៊ីនាំទៅដល់ការស្លាប់ ការបំផ្លិចបំផ្លាញ សរុបមក ទុក្ខវេទនាដែលមិនអាចបង្ហាញដោយពាក្យសម្ដី ។ យើងទាំងអស់គ្នាចងចាំព្រឹត្តិការណ៍ Bucha ។​ រុស្ស៊ី​គួរតែ​ចំណាយ​លើ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំងនេះ​»​។

ប្រភព ៖

Ukianska Pravda

Leave a Reply

Your email address will not be published. Required fields are marked *