ប្រទេសមីយ៉ាន់ម៉ាឈានដល់ការក្ស័យធនហើយ!!
Breaking News

ប្រទេសមីយ៉ាន់ម៉ាឈានដល់ការក្ស័យធនហើយ!!

ប្រទេសមីយ៉ាន់ម៉ាឈានដល់ការក្ស័យធន បន្ទាប់ពីមេដឹកនាំប្រទេសលោក Min Aung Laing បានបញ្ជាឲ្យធនាគារនីមួយៗ និងសាខារបស់ខ្លួនទាំងអស់ ជៀសវាងការសងបំណុលបរទេស ថែមទាំងបានប្រកាសថាឲ្យក្រុមហ៊ុនឯកជន ដែលមានភាគហ៊ុនបរទេសកាន់កាប់លើសពី 35% ត្រូវធ្វើការប្ដូរជារូបិយប័ណ្ណរបស់មីយ៉ាន់ម៉ា ។

បណ្ដាញសារព័ត៌មានមីយ៉ាន់ម៉ាបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះ (18/07/2022) ថា ធនាគារកណ្ដាលរបស់មីយ៉ាន់ម៉ា (Central Bank of Myanmar) បានចេញបញ្ជាឲ្យក្រុមហ៊ុនឯកជនដែលមានភាគហ៊ុនបរទេសកាន់កាប់លើសពី 35% ត្រូវធ្វើការប្ដូរជារូបិយប័ណ្ណក្នុងស្រុករបស់មីយ៉ាន់ម៉ាវិញ ។

ក្នុងរបាយកាណ៍បាននិយាយបន្ថែមថា ធនាគារកណ្ដាលរបស់មីយ៉ាន់ម៉ា (Central Bank of Myanmar)បានចេញបញ្ជាឲ្យក្រុមហ៊ុនឯកជន និងអ្នកកម្ចីបុគ្គល (Individual Borrower) ទាំងអស់ផ្អាកការទូទាត់បំណុលបរទេសចាប់ពីពេលនេះតទៅ ។ សេចក្ដីប្រកាសនេះគឺដើម្បីគ្រប់គ្រងលើលំហូរចេញនៃសាច់ប្រាក់ រក្សាស្ថិរភាពរបស់រូបិយប័ណ្ណជាតិរបស់ខ្លួន រួមទាំងការដោះស្រាយលើលំហូរនៃប្រាក់តំកល់អន្តរជាតិដែលបានធ្លាក់ដល់ទៅជាង 1ភាគ៣ ក្នុងពេលបច្ចុប្បន្ននេះ ។

ជំហានដំបូងមានការវាយតម្លៃ លើសមតុល្យប្រាក់កម្ចីដែលមិនទាន់សងរបស់ក្រុមហ៊ុនមីយ៉ាន់ម៉ាគិតជាប្រាក់ដុល្លារអាម៉េរិក ដែលត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល 1.2 ពាន់លានដុល្លារអាម៉េរិក ដែលក្រុមហ៊ុនធំៗជាអ្នកកម្ចី រួមមាន៖

Ooredoo Myanmar ក្រុមហ៊ុនគមនាគមន៍ដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា

City Square Commercial ក្រុមហ៊ុនអចនទ្រព្យដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា

Apollo Towers Myanmar ក្រុមហ៊ុនសសរទ្របណ្ដាញគមនាគមន៍ដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា

និងក្រុមហ៊ុន Irrawaddy Green Towers ។

Leave a Reply

Your email address will not be published. Required fields are marked *