ប្រទេសប៉ូឡូញ​ដែល​ជា​សមាជិក​ណាតូ​មានជាប់​ព្រំដែនជាប់​អ៊ុយក្រែន​កំពុង​បង្កើន​ការ​ការពារ​ខ្លួន​​​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​រុស្ស៊ីដោយកំពុងត្រៀមរៀបចំទិញយន្តហោះចម្បាំង និងរថក្រោះជាច្រើនពីកូរ៉េខាងត្បូង!!
Breaking News

ប្រទេសប៉ូឡូញកំពុងត្រៀមរៀបចំទិញរថក្រោះ​ និងយន្តហោះចម្បាំងពីកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះចង់ពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

កិច្ចព្រមព្រៀងនេះរួមមានយន្តហោះចម្បាំងធុនស្រាល FA-50 ចំនួន ៤៨ គ្រឿង រថក្រោះ Black Panther ចំនួន ១៨០ គ្រឿង និងរថក្រោះ K9  ចំនួន ១ គ្រឿង។  

រដ្ឋមន្ត្រីការពារជាតិបាននិយាយថា យន្តហោះចម្បាំង និងរថក្រោះដំបូងគេគ្រោងនឹងមកដល់នៅចុងឆ្នាំ 2022 ខណៈពេលដែលយន្តហោះត្រូវបានគេរំពឹងថានឹងត្រូវបានចែកចាយនៅឆ្នាំក្រោយ ។

ប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ជាប់ព្រំដែនអ៊ុយក្រែន កំពុងបង្កើនការការពាររបស់ខ្លួន ក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមានពីរុស្ស៊ី ។

ទីក្រុងវ៉ារស្សាវីក៏បានផ្តល់អាវុធមួយចំនួនពីឃ្លាំងអាវុធរបស់ខ្លួនដល់អ៊ុយក្រែនចាប់តាំងពីប្រទេសនេះត្រូវបានវាយប្រហារដោយរុស្ស៊ី ហើយកំពុងព្យាយាមជំនួសពួកគេ។

ប្រភព ៖ DW News

Leave a Reply

Your email address will not be published. Required fields are marked *