ប្រទេសថៃសម្រេចគោលដៅក្នុងការទទួលភ្ញៀវទេសចរជាង 11.5 លាននាក់នៅក្នុងឆ្នាំ 2022
Asia Tourism

ប្រទេសថៃសម្រេចគោលដៅក្នុងការទទួលភ្ញៀវទេសចរជាង 11.5 លាននាក់នៅក្នុងឆ្នាំ 2022

ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានបង្ហាញនៅថ្ងៃអង្គារនេះថាប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន 11.15 លាននាក់ក្នុងឆ្នាំ 2022 ដែលជាការកើនឡើងពីចំនួនប្រហែល 428,000នាក់បើធៀបកាលពីឆ្នាំមុន នៅពេលដែលមានការធ្វើដំណើរយ៉ាងទូលំទូលាយនៅក្នុងប្រទេសនេះ ។

តួលេខដែលបានសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាលនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏រឹងមាំមួយ នៅពេលដែលប្រទេសថៃព្យាយាមធ្វើឱ្យឧស្សាហកម្មទេសចរណ៍សំខាន់ៗរបស់ខ្លួនរស់ឡើងវិញ ដែលរឹតបណ្តឹងដល់ការចេញចូលក្នុងប្រទេសនេះ និងគោលនយោបាយដាក់ឱ្យនៅដាច់ពីគេក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។

នៅក្នុងខែធ្នូ មានភ្ញៀវទេសចរបរទេសចំនួន 2.24 លាននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន 230,497 នាក់ ។ គួរបញ្ជាក់ដែរថា មុនពេលជំងឺរាតត្បាតឆ្លងរាលដាលនៅឆ្នាំ 2019 ព្រះរាជាណាចក្រនេះបានមានកំណត់ត្រានៃភ្ញៀវទេសចរបរទេសជិត 40 លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។

ដោយក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី គឺជាទីផ្សារប្រភពកំពូលទាំងបីរបស់ប្រទេសថៃកាលពីឆ្នាំមុន។ហើយនៅឆ្នាំ 2023 រដ្ឋាភិបាលកំពុងរំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិចំនួន 25 លាននាក់ ដោយយ៉ាងហោចណាស់មាន 5 លាននាក់មកពីប្រទេសចិន ដែលជាប្រភពទីផ្សារ ដ៏ធំបំផុតរបស់ប្រទេសថៃមុនពេលជំងឺរាតត្បាតរីករាលដាល។

Source: Bangkok Post

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *