ប្រទេសជាច្រើននៅក្នុងតំបន់អារ៉ាប់បានថ្កោលទោសរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែលដែលទៅធ្វើទស្សនៈកិច្ចនៅក្នុងវិហារអ៊ីស្លាម Temple Mount
Asia

ប្រទេសជាច្រើននៅក្នុងតំបន់អារ៉ាប់បានថ្កោលទោសរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែលដែលទៅធ្វើទស្សនៈកិច្ចនៅក្នុងវិហារអ៊ីស្លាម Temple Mount

អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតានិងហ្ស៊កដានីកាលពីថ្ងៃអង្គារបានថ្កោលទោសរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិលោក Itarmar Ben Gvir ក្នុងការទៅទស្សនៈកិច្ចនៅក្នុងTemple Mount នៅក្នុងទីក្រុងយេរូសាឡឹម ដែលជាវិហារអ៊ីស្លាមដ៏សំខាន់មួយនៅលើពិភពលោកដែលមានទីតាំងនៅក្នុងតំបន់ Al-Aqsa Mosque ។

​កាតាបានថ្កោលទោសយ៉ាងខ្លាំងក្រសួងការបរទេសកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋកាតាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការរុករើរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែលទៅលើទីធ្លានៃវិហារអ៊ីស្លាម Al-Aqsa ដែលស្ថិតក្រោមការការពាររបស់អាជ្ញាធរកាន់កាប់របស់អ៊ីស្រាអែល” ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតក៏បាន “សម្តែងការសោកស្តាយចំពោះសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែល ដែលបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងផ្ទុយទៅនឹងគោលការណ៍ និងបទដ្ឋានអន្តរជាតិទាក់ទងនឹងទីសក្ការៈបូជា” ។ លើសពីនេះ អារ៉ាប់រួមបានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់វិហារអ៊ីស្លាម Temple Mount និងបានកត់សម្គាល់ពីតម្រូវការដើម្បីការពារវិហារអ៊ីស្លាម ។

ក្រសួងការបរទេសហ្ស៊កដានីបានអំពាវនាវឱ្យអ៊ីស្រាអែលគោរពបូរណភាពនៃវិហារអ៊ីស្លាម Al-Aqsa ខណៈដែលអេហ្ស៊ីបបានជំរុញឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលបដិសេធពីវិធានការណាមួយដែលអាចធ្វើអោយស្ថានការណ៍កាន់តែតានតឹង ។ ជាមួយគ្នានេះ មន្ត្រីនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនៅតែប្តេជ្ញាការពារស្ថានភាពដដែលនៅលើប្រាសាទភ្នំ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអង្គារ ។

ប្រភព ៖​ The Time Of Israel

Translate by CHAN RATANAK ,Editing by VISAL

Leave a Reply

Your email address will not be published. Required fields are marked *