ប្រទេសជប៉ុនមានការស្ទាក់ស្ទើរក្នុងការចាកចេញពីទីផ្សាររុស្ស៊ី ដែលជាទីផ្សារដ៏ធំរបស់ខ្លួន!!
Breaking News

ប្រទេសជប៉ុនមានការស្ទាក់ស្ទើរក្នុងការចាកចេញពីទីផ្សាររុស្ស៊ី ដែលជាទីផ្សារដ៏ធំរបស់ខ្លួន!!

យោងតាមកាសែត Japan Times ធ្វើការចុះផ្សាយថា ក្រុមហ៊ុនជប៉ុនមិនបានធ្វើការប្រញាប់ប្រញាល់ចាកចេញពីទីផ្សាររុស្ស៊ីនៅឡើយទេ ស្របពេលដែលខ្លួនមានការព្រួយបារម្ភថា ខ្លួននឹងមិនអាចដំណើរការឡើងវិញបាននៅក្នុងប្រទេសនេះ ហើយខ្លួននឹងត្រូវស្វែងរកដៃគូថ្មីជំនួសរុស្ស៊ីថែមទៀត ។

របាយការណ៍ស្ទង់មតិក្នុងរយៈពេលមួយខែកន្លងមកនេះបង្ហាញថា គ្មានក្រុមហ៊ុនជប៉ុនណាមួយបានប្រកាសផ្អាក ឬបញ្ចប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីនោឡើយទេ ។

ក្រុមហ៊ុនជប៉ុនចំនួន 74ក្រុមហ៊ុន ឬស្មើនឹងប្រហែល 40% នៃក្រុមហ៊ុនជប៉ុនដែលបានចុះបញ្ជីធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីចំនួន សរុប 168ក្រុមហ៊ុន បានប្រកាសពីគោលបំណងក្នុងការចាកចេញពីរុស្ស៊ី ក៏ព្រោះតែរុស្ស៊ីបាននឹងកំពុងធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ។ ​

Leave a Reply

Your email address will not be published. Required fields are marked *