ប្រជាជនអាល្លឺម៉ង់ទំនងជាប្រឈមមុខនឹងវិបត្តិថាមពលក្នុងរដូវរងាខាងមុខ !!
Breaking News

ប្រជាជនអាល្លឺម៉ង់ទំនងជាប្រឈមមុខនឹងវិបត្តិថាមពលក្នុងរដូវរងាខាងមុខ !!

យោងតាមរបាយការណ៍របស់កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា មានសំនួរដ៏ធំមួយលើផែនការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការជំនួសឧស្ម័នរុស្ស៊ីជាមួយនឹងឧស្ម័នធម្មជាតិរាវ (LNG) ប្រសិនបើទីក្រុងម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ ។

យោងតាមប្រភពខាងលើ អាល្លឺម៉ង់អាចស្ថិតក្នុង “វិបត្តិឧស្ម័នដ៏ធ្ងន់ធ្ងរបំផុតមួយ” ក្នុងរដូវរងានេះ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Jorg Steinbach បាននិយាយថា វា “ប្រាកដណាស់” ដែលរុស្ស៊ីនឹងមិនដំណើរការការផ្គត់ផ្គង់ឧស្ម័នឡើងវិញតាមរយៈបំពង់ Nord Stream 1 បន្ទាប់ពីការងារថែទាំ និងជួសជុលត្រូវបានបញ្ចប់។

ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ថា “ស្ថានភាពគឺធ្ងន់ធ្ងរ” ដោយក្រុមមន្ត្រីបានបន្ថែមថាពួកគេ “មិនអាចប៉ាន់ស្មានបានចំពោះអ្វីដែលរុស្ស៊ីសម្រេចចិត្តជាបន្តបន្ទាប់”នោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *