ប្រជាជនរបស់សាធារណរដ្ឋឆេកជាង 70,000 នាក់បានប្រមូលផ្តុំគ្នាតវ៉ា ដោយសារខឹងសម្បាទៅនឹងរដ្ឋាភិបាលដែលមានការព្រួយបារម្ភចំពោះអ៊ុយក្រែន ច្រើនជាងប្រជាជនរបស់ខ្លួន
Breaking News

ប្រជាជនរបស់សាធារណរដ្ឋឆេកជាង 70,000 នាក់បានប្រមូលផ្តុំគ្នាតវ៉ា ដោយសារខឹងសម្បាទៅនឹងរដ្ឋាភិបាលដែលមានការព្រួយបារម្ភចំពោះអ៊ុយក្រែន ច្រើនជាងប្រជាជនរបស់ខ្លួន

មនុស្សជាង 70000នាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងប្រាក កាលពីថ្ងៃសៅរ៍ ទី03 ខែកញ្ញា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយពួកគេបានចោទប្រកាន់ថា រដ្ឋាភិបាលផ្ដល់សារៈសំខាន់ខ្លាំងចំពោះអ៊ុយក្រែន ដែលជាប្រទេសហែកហួរដោយសង្រ្គាម ច្រើនជាងប្រជាជនរបស់ខ្លួនទៅវិញ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។

ក្រុមអ្នកតវ៉ាបានស្រែកឡើងខ្លាំងៗអំពីបញ្ហាកម្រិតអតិផរណាខ្ពស់ បញ្ហាតម្លៃថាមពលឡើងថ្លៃ បញ្ហាវ៉ាក់សាំងកូវីដ-19 និងបញ្ហាអន្តោប្រវេសន៍ជាដើម ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅលើទីលាន Vatslav ដែលជានិមិត្តសញ្ញានៃទីក្រុងប្រាក ជំរុញឱ្យរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Pader Fila លាលែងពីតំណែង បើទោះបីជាលោកទើបតែចូលកាន់តំណែងកាលពីខែធ្នូឆ្នាំទៅក៏ដោយ ។

បដាមួយបានសរសេរថា “ល្អបំផុតសម្រាប់អ៊ុយក្រែន ប៉ុន្តែសម្រាប់យើងត្រូវពាក់អាវរងាពីរជាន់” ដោយសំដៅទៅលើការព្រួយបារម្ភអំពីវិក្កយបត្រតម្លៃថាមពលក្នុងរដូវរងារបស់ពួកគេខាងមុខនេះ ។

លោក Fiala បាននិយាយបន្ថែមថា ការជួបជុំនេះត្រូវបានរៀបចំឡើងដោយក្រុមគាំទ្ររុស្ស៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកជ្រុលនិយម និងអ្នកដែលមានផលប្រយោជន៍ប្រឆាំងនឹងផលប្រយោជន៍នៃសាធារណរដ្ឋឆេក “វាច្បាស់ណាស់ថា មានចលនាឃោសនា និងការផ្ដល់ព័ត៌មានមិនពិតរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើង ហើយមនុស្សខ្លះជឿនូវអ្វីដែលពួកគេនិយាយ” ។

Leave a Reply

Your email address will not be published. Required fields are marked *