ប្រជាជននៅក្នុងប្រទេសហ្គីណេបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធា បង្កឲ្យមានការបិទរាជធានីរបស់ពួកគេមួយរយៈ!!
Breaking News

ប្រជាជននៅក្នុងប្រទេសហ្គីណេបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធា បង្កឲ្យមានការបិទរាជធានីរបស់ពួកគេមួយរយៈ!!

ប្រជាជននៅក្នុងប្រទេសហ្គីណេបានធ្វើការតវ៉ាប្រឆាំងទៅនឹងរបបយោធា ដោយរដ្ឋាភិបាលព្យយាមពន្យារពេលក្នុងការវិលទៅរកលទ្ធិប្រជាធិបតេយ្យ បញ្ហានេះបានបង្កឲ្យរាជធានី Conakry ប្រកាសអាសន្នដោយធ្វើការបិទទីក្រុងនេះមួយរយៈ ។ ក្រុមអ្នកតវ៉ាបាននិយាយថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចជាមួយសមត្ថកិច្ច បន្ទាប់ពីអាជ្ញាធរធ្វើការរារាំងគម្រោងជួបជុំដោយសន្តិវិធីរបស់ក្រុមអ្នកតវ៉ានៅថ្ងៃព្រហស្បតិ៍កន្លងមកនេះ ។

ភាគីក្រុមអ្នកការពាររដ្ឋធម្មនុញ្ញជាតិហៅកាត់ថា FNDC ដែលជាក្រុមអ្នកនយោបាយដ៏មានឥទ្ធិពល ទទូចឲ្យប្រជាជនចេញមកធ្វើបាតុកម្មកាលពីសប្ដាហ៍មុន ដើម្បីសាកល្បងលើទឹកចិត្តក្រុមយោធាក្នុងការនាំប្រទេសត្រឡប់មកកាន់របបប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីមានការដណ្ដើមអំណាចពីពួកគេកាលពីឆ្នាំ2021 ស្របពេលជាមួយគ្នានេះដែរ គណបក្ស Rally for the Guinean People និងគណបក្ស National Alliance for Change and Democracy ដែលជាអតីតបក្សរួមរដ្ឋាភិបាលបានចេញមកទទូចឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនចូលរួមសហការគ្នាក្នុងការធ្វើបាតុកម្មនេះផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *