ប្រជាជនកូរ៉េខាងជើងជិត ៨សែននាក់បានចុះឈ្មោះចូលបម្រើកងទ័ពត្រៀមធ្វើសង្រ្គាមទល់នឹងអាម៉េរិក
Asia USA World

ប្រជាជនកូរ៉េខាងជើងជិត ៨សែននាក់បានចុះឈ្មោះចូលបម្រើកងទ័ពត្រៀមធ្វើសង្រ្គាមទល់នឹងអាម៉េរិក

កាសែតរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ពលរដ្ឋរបស់ខ្លួនប្រហែល ៨០០,០០០ នាក់បានស្ម័គ្រចិត្តចូលរួម ឬចុះឈ្មោះចូលបម្រើយោធារបស់ប្រទេសនេះឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាម៉េរិក ។

កាសែត Rodong Sinmun បានរាយការណ៍ថា និស្សិត និងកម្មករប្រហែល ៨០០,០០០ នាក់ នៅថ្ងៃសុក្រនៅទូទាំងប្រទេសបានបង្ហាញពីបំណងចង់ចុះឈ្មោះ ឬចុះឈ្មោះក្នុងជួរយោធាឡើងវិញ ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក ។

ការអះអាងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូងដែលកំពុងបន្ត ។

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំកំពូលដែលពិភាក្សាអំពីវិធីដើម្បីទប់ទល់នឹងកូរ៉េខាងជើង ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *