ប៉ូឡូញថាខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀតជុំវិញសង្គ្រាមនៅអ៊ុយក្រែន
Ukraine War

ប៉ូឡូញថាខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀតជុំវិញសង្គ្រាមនៅអ៊ុយក្រែន

ប្រទេសប៉ូឡូញបានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យការពារជាតិដោយនិយាយថាការផ្លាស់ប្តូរនេះគឺចាំបាច់ដោយសារតែសង្គ្រាមអ៊ុយក្រែន។ហើយវាក៏ជាប្រទេសអឺរ៉ុបចុងក្រោយគេដែលនិយាយថា ខ្លួនកំពុងបង្កើនការចំណាយខាងយោធាដោយសារផលប៉ះពាល់នៃសង្គ្រាមនេះ។ហើយប្រភពមួយបានឱ្យដឹងថា ប្រទេសប៉ូឡូញបានចំណាយថវិការលើវិស័យយោធាតិចជាង 2.5% នៃ GDP របស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែនាយករដ្ឋមន្ត្រីនិយាយថាគាត់ចង់បង្កើនតួលេខនេះដល់ 4% នៅឆ្នាំនេះ។

ហើយកាលពីសប្តាហ៍មុនលោក Mateusz Morawiecki បានជំរុញឱ្យប្រទេសអាល្លឺម៉ង់អនុញ្ញាតឱ្យប្រទេសរបស់គាត់នាំចេញរថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់អ៊ុយក្រែន។ដោយ លោកបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនធ្វើឱ្យយើងអាចកាន់អាវុធលឿនជាងមុន។ នោះហើយជាមូលហេតុដែលឆ្នាំនេះយើងនឹងខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមកដោយយើងនឹងចំណាយ 4% នៃ GDP សម្រាប់កងទ័ពប៉ូឡូញ ។ហើយលោកបានបន្ថែមថា ការបង្កើនការចំណាយលើវិស័យការពារជាតិដល់ 4%  នេះអាចនឹងជាភាគរយនៃការចំណាយខ្ពស់បំផុត ក្នុងចំណោមប្រទេសណាតូទាំងអស់ផងដែរ។

គួររំលឹកដែរថា ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់នឹងតំបន់ Kaliningrad របស់រុស្ស៊ី បាននិយាយពីមុនថា ខ្លួនកំពុងទិញរថក្រោះ Abrams ចំនួន 116 គ្រឿងពីសហរដ្ឋអាម៉េរិក ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដែលនឹងចាប់ផ្តើមនៅនិទាឃរដូវនេះ។ចំណែកឯ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំឱ្យប្រទេសលោកខាងលិចជាច្រើនពិនិត្យមើលការចំណាយយោធារបស់ពួកគេ ហើយបើមានច្រើនករណីចាំបាច់ ពួកគេអាចនឹងបង្កើនការចំណាយបន្ថែមទៀតផងដែរ។

Source : BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *