ប៉ូឡូញកំពុងពិភាក្សាជាមួយអាម៉េរិក ដើម្បីស្វែងរកលទ្ធិភាពក្នុងការយកអាវុធនុយក្លេអ៊ែរមកដាក់ទីតាំងនៅក្នុងប្រទេសប៉ូឡូញ
Breaking News

ប៉ូឡូញកំពុងពិភាក្សាជាមួយអាម៉េរិក ដើម្បីស្វែងរកលទ្ធិភាពក្នុងការយកអាវុធនុយក្លេអ៊ែរមកដាក់ទីតាំងនៅក្នុងប្រទេសប៉ូឡូញ

លោកប្រធានាធិបតី Andrzej Duda បាននិយាយថា ទីក្រុងវ៉ាស្សាវីបានពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការយកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក មកដាក់មូលដ្ឋានលើទឹកដីប៉ូឡូញ ចំពេលដែលខ្លួនមើលឃើញថាមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសរុស្ស៊ី។

លោក Duda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Gazeta Polska កាលពីថ្ងៃពុធថា “បញ្ហាដំបូងគឺយើងមិនមានអាវុធនុយក្លេអ៊ែរទេ” ។ លោក​បាន​បន្ថែម​ថា​៖ «​មិន​មាន​ការ​បង្ហាញ​ថា​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​​ ​ប្រទេស​ប៉ូឡូញ​នឹង​មាននុយក្លេអ៊ែរ​នៅ​ក្នុង​ការ​ចាត់​ចែង​របស់​យើង​ទេ​»។

ដំណោះស្រាយអាចជាការចូលរួមរបស់វ៉ារស្សាវីនៅក្នុងកម្មវិធី “ចែករំលែកនុយក្លេអ៊ែរ” របស់ទីក្រុងវ៉ាស៊ីនតោន ។

“យើងបាននិយាយជាមួយមេដឹកនាំអាម៉េរិករួចហើយ​ថា តើសហរដ្ឋអាម៉េរិកកំពុងពិចារណាពីលទ្ធភាពបែបនេះឬអត់។ ​

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា សេតវិមាន “មិនបានដឹងអំពីបញ្ហានេះដែលត្រូវបានលើកឡើង” នេះបើយោងតាមកាសែត The Guardian ។

បច្ចុប្បន្នអាវុធនុយក្លេអ៊ែររបស់អាម៉េរិកត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលជាផ្នែកមួយនៃកម្មវិធីចែករំលែកនុយក្លេអ៊ែរ ។ សមាជិក​ណាតូ​ទាំង​ប្រាំ​បាន​ទទួល​​នុយក្លេអ៊ែរ​មែន ប៉ុន្តែ​ភាព​ជា​ម្ចាស់របស់នុយក្លេអ៊ែរទាំងនោះជា​របស់​ក្រុង​វ៉ាស៊ីនតោនដដែល ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *