បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលប្រទេសអាហ្សង់ទីនប្រារព្វពិធីអបអរសាទរការឈ្នះពានរង្វាន់ World Cup បន្ទាប់ពីគាត់ព្យាយាមលោតឡើងលើរថយន្តក្រុងដែលដឹកសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីន​
Sport

បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលប្រទេសអាហ្សង់ទីនប្រារព្វពិធីអបអរសាទរការឈ្នះពានរង្វាន់ World Cup បន្ទាប់ពីគាត់ព្យាយាមលោតឡើងលើរថយន្តក្រុងដែលដឹកសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីន​

ភាពអនាធិបតេយ្យក្នុងការអបអរការទទួលពានរង្វាន់ World Cup នៅអាហ្សង់ទីន បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងក្មេងប្រុសអាយុ 5 ឆ្នាំក្នុងសន្លប់ ខណៈក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានជម្លៀសដោយឧទ្ធម្ភាគចក្រ បន្ទាប់ពីអ្នកគាំទ្របានព្យាយាមលោតតោងឡើងលើឡានក្រុង និងប្លន់ឡានប៉ូលីស ខណៈដែលមនុស្សរាប់លាននាក់នៅតាមផ្លូវសម្រាប់ក្បួនដង្ហែ ។

ការប្រារព្ធពិធីអបអរព្រឹត្តិការណ៍ World Cup របស់ប្រទេសអាហ្សង់ទីនត្រូវបានរំសាយដោយសារការស្លាប់របស់អ្នកគាំទ្រអាយុ 24 ឆ្នាំបន្ទាប់ពីគាត់បានព្យាយាមលោតតោងលើដំបូលឡានក្រុងដែលដឹកសមាជិកនៃក្រុមជម្រើសជាតិអាហ្សង់ទីនដែលកំពុង ​​បើកដោយសាររបួសក្បាលពេលធ្លាក់ពីលើដំបូលឡានក្រុង ។

គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរនៅមន្ទីរពេទ្យ Fernández ក្នុងទីក្រុង Buenos Aires ។

ប្រភព ៖ Daily Mail

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *