លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីមិនមានភាពក្លាហានក្នុងការទទួលស្គាល់ការបរាជ័យរបស់ពួកគេនៅអ៊ុយក្រែន ហើយបានព្រមានកងកម្លាំងយោធារុស្ស៊ីដែលកំពុងកាន់កាប់លើទឹកដីរបស់អ៊ុយក្រែនថា ពួកគេនឹងមិនមានសុវត្ថិភាព ទេនៅគ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីរបស់យើង ។
លោក ហ្សេលេនស្គី ក៏បានចំអកយោធារុស្ស៊ីលើប្រើប្រាស់អាវុធចាស់ៗ និងប្រើប្រាស់កលល្បិចសង្រ្គាមដែលបានប្រើក្នុងសម័យសូវៀត ហើយបានទទូចឱ្យពលរដ្ឋរបស់ប្រទេសគាត់រួបរួមគ្នា រួមជាមួយនឹងកម្លាំងនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ។
អ្នកដែលបានប្រើប្រាស់បានយល់ច្បាស់ហើយថា កាំភ្លើងធំទំនើបគឺជាអ្វី ហើយពួកគេនឹងមិនមានផ្លូវក្រោយដែលមានសុវត្ថិភាពនៅកន្លែងណាមួយនៅលើទឹកដីរបស់យើងទេ ។
លោក ហ្សេលេនស្គីបន្តថា កងទ័ពខ្លាំងជាងគេទី២លើពិភពលោកដែលខ្លាចទាហានអ៊ុយក្រែន ហើយចេះប្រើប្រាស់តែអាវុធចាស់របស់សូវៀតដែលគ្មានបានការអ្វីនោះ ។
ប្រភព ៖ The Guardian