បទឈប់បាញ់រវាងអាស៊ែបៃហ្សង់ និង​អាមេនីត្រូវបានដាក់ចេញ ប៉ុន្តែមិនបានប៉ុន្មាននាទីផងភាគីទាំង២បានរំលោភលើបទឈប់បាញ់នោះភ្លាម
Breaking News

បទឈប់បាញ់រវាងអាស៊ែបៃហ្សង់ និង​អាមេនីត្រូវបានដាក់ចេញ ប៉ុន្តែមិនបានប៉ុន្មាននាទីផងភាគីទាំង២បានរំលោភលើបទឈប់បាញ់នោះភ្លាម

ប្រព័ន្ធផ្សព្វផ្សាយ Azerbaijani បាននិយាយថា អាស៊ែបៃហ្សង់និង ​អាមេនីបានព្រមព្រៀងបទឈប់បាញ់កាលពីព្រឹកថ្ងៃចន្ទ ដើម្បីបញ្ឈប់ការផ្ទុះឡើងនៅក្នុងអរិភាពលើតំបន់ Nagorno-Karabakh ប៉ុន្តែភាគីទាំងពីរបានរំលោភលើបទឈប់បាញ់នេះនៅប៉ុន្មាននាទីក្រោយមក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង ៩ ព្រឹក ម៉ោងក្នុងស្រុក (0500 GMT) នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពមួយដែលបានសុំមិនបញ្ចេញឈ្មោះ ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ Azerbaijani បានរាយការណ៍ថា បទឈប់បាញ់ត្រូវបានរំលោភភ្លាមបន្ទាប់ពីនោះ ។

ភាពតានតឹងបានផ្ទុះឡើងពេញមួយយប់នៅក្នុងការកើនឡើងចុងក្រោយនៃអរិភាពដែលមានរយៈពេលជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរនៅភាគខាងត្បូងតំបន់ Caucasus ជុំវិញការគ្រប់គ្រងតំបន់ជម្លោះ ។

Leave a Reply

Your email address will not be published. Required fields are marked *