នៅពេលនេះ យន្តហោះចម្បាំងអាម៉េរិកបានប្រើគ្រាប់មីស៊ីលដើម្បីបាញ់ទម្លាក់បាឡុងចារកម្មចិនហើយ
China USA

នៅពេលនេះ យន្តហោះចម្បាំងអាម៉េរិកបានប្រើគ្រាប់មីស៊ីលដើម្បីបាញ់ទម្លាក់បាឡុងចារកម្មចិនហើយ

យន្តហោះចម្បាំងយោធាអាម៉េរិកមួយគ្រឿងបានបាញ់ទម្លាក់បាឡុងមួយដែលសង្ស័យថាជាបាឡុងចារកម្មចិននៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ មួយសប្តាហ៍បន្ទាប់ពីវាបានចូលដែនអាកាសសហរដ្ឋអាម៉េរិក ហើយបានបង្កឱ្យមានរឿងអាស្រូវចារកម្មដ៏គួរឱ្យភ្ញាក់ផ្អើល និងជាសាធារណៈដែលធ្វើឱ្យទំនាក់ទំនងចិន-អាម៉េរិកកាន់តែអាក្រក់ឡើង។ដោយ ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយថា លោកបានចេញបញ្ជាមួយកាលពីថ្ងៃពុធ ដើម្បីទម្លាក់បាឡុងនោះ ប៉ុន្តែមន្ទីរបញ្ចកោណបានផ្តល់អនុសាសន៍ឱ្យរង់ចាំរហូតដល់ពេលដែលវាធ្វើដំណើរទៅដល់ទីដែលបើកចំហសិន ដើម្បីការពារជនស៊ីវិលពីកំទេចកំទីដែលធ្លាក់មកផែនដីពីចម្ងាយរាប់ពាន់ហ្វីត (ម៉ែត្រ) ទៅលើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មនោះ។

នៅពេលនោះលោក ចូ បៃដិន ក៏បាននិយាយថា ពួកគេបានបាញ់វាទម្លាក់ដោយជោគជ័យហើយ ខ្ញុំពិតជាសរសើរដល់់កងម្លាំងរបស់យើងណាស់ដែលបានធ្វើវាយ៉ាងល្អបំផុត។គួរឱ្យដឹងដែរថាមាន យន្តហោះចម្បាំង និងយន្តហោះសម្រាប់ចាក់ប្រេងសាំងជាច្រើនគ្រឿងបានចូលរួមនៅក្នុងបេសកកម្មនេះ ប៉ុន្តែមានតែយន្តហោះចម្បាំង F-22 មួយគ្រឿងពីមូលដ្ឋានទ័ពអាកាស Langley ក្នុងរដ្ឋ Virginia ប៉ុណ្ណោះដែលបានបាញ់នៅម៉ោង 2:39 រសៀល។ ដោយ មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយថា ពួកគេបានប្រើកាំជ្រួច AIM-9X supersonicដែលស្វែងរកកំដៅ ពីអាកាសទៅអាកាស តែមួយគ្រាប់នោះទេ ។

Source: RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *