នាវាផ្ទុកយន្តហោះអាម៉េរិក និងនាវាចម្បាំងរបស់កូរ៉េខាងត្បូង​ និងជប៉ុនធ្វើសមយុទ្ធបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីកូរ៉េខាងជើងបង្កើនការសាកល្បងមីស៊ីល
Breaking News

នាវាផ្ទុកយន្តហោះអាម៉េរិក និងនាវាចម្បាំងរបស់កូរ៉េខាងត្បូង​ និងជប៉ុនធ្វើសមយុទ្ធបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីកូរ៉េខាងជើងបង្កើនការសាកល្បងមីស៊ីល

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះក្នុងទិសដៅរបស់ប្រទេសជប៉ុន ខណៈដែលនាវាផ្ទុកយន្តហោះអាម៉េរិក និងនាវាចម្បាំងសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធក្លែងធ្វើការបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង ។

មន្ត្រីនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចប្រហែល 40 នៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន (ICBMs) ហើយហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ 2017 មក ។

ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ដែនទឹកនៃឧបទ្វីបកូរ៉េ ហើយនិងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ។

ការបាញ់មីស៊ីលនេះគឺជាលើកទីប្រាំមួយក្នុងរយៈពេល 12 ថ្ងៃ និងជាលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម (IRBM) លើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលបានជំរុញឱ្យមានការហ្វឹកហាត់រួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *