នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកពីរគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិក្នុងច្រកសមុទ្រតៃវ៉ាន់ នេះបើតាមមន្ត្រីអាម៉េរិកបីនាក់បានប្រាប់ Reuters ដែលវាជាប្រតិបត្តិការលើកដំបូងចាប់តាំងពីមានភាពតានតឹងកាន់តែខ្លាំងជាមួយចិនជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាម៉េរិក នាវាចម្បាំងរបស់ប្រទេសសម្ពន្ធមិត្តដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរតាមច្រកសមុទ្រនេះជាទម្លាប់ ដោយធ្វើឲ្យទីក្រុងប៉េកាំងផ្ទុះកំហឹង ។
ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃសៅរ៍បាននិយាយថា នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក Chancellorsville និងនាវា Antietam កំពុងធ្វើប្រតិបត្តិការដែលកំពុងដំណើរការនៅឡើយ ។
ប្រតិបត្តិការបែបនេះជាធម្មតាចំណាយពេលពី ៨ ទៅ ១២ ម៉ោងដើម្បីបញ្ចប់ ហើយត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយយោធាចិន ។