នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសលាលែងចេញពីតំណែង!!
Breaking News

នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសលាលែងចេញពីតំណែង!!

លោក Mario Draghi បាននិយាយថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលីនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគណបក្សមួយនៅក្នុងសម្ពន្ធដែលកំពុងកាន់អំណាចរបស់គាត់មិនបានចូលរួមក្នុងការបោះឆ្នោតទំនុកចិត្ត ។

លោក Draghi បានប្រាប់គណៈរដ្ឋមន្ត្រីថា “ខ្ញុំនឹងដាក់លិខិតលាលែងពីតំណែងទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលីនៅថ្ងៃនេះ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតី ។

លោកបានបន្ថែមថា៖ «សម្ពន្ធឯកភាពជាតិដែលគាំទ្ររដ្ឋាភិបាលនេះលែងមានទៀតហើយ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *