នាយក​រដ្ឋមន្ត្រី​អា​មេ​នី​និយាយ​ថា ទាហាន​អា​មេ​នី ​៤៩​ នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​អា​ស៊ែ​បៃ​ហ្សង់
Breaking News

នាយក​រដ្ឋមន្ត្រី​អា​មេ​នី​និយាយ​ថា ទាហាន​អា​មេ​នី ​៤៩​ នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​អា​ស៊ែ​បៃ​ហ្សង់

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយថា ទាហានអាមេនីចំនួន 49 នាក់បានស្លាប់ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាពេញមួយយប់ជាមួយកងទ័ពប្រទេសអាស៊ែបៃហ្សង់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

នៅក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសអាមេនី លោក Pashinyan បាននិយាយថា ទីក្រុងបាគូបានវាយប្រហារទីតាំងរបស់អាមេនីមួយយប់ ហើយការប្រយុទ្ធកំពុងបន្ត ។

ទាំងប្រទេសអាមេនី និងអាស៊ែបៃហ្សង់បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការកើនឡើងនៃអរិភាព ដែលជាជម្លោះចុងក្រោយបំផុតនៅក្នុងភាពតានតឹងដែលមានរយៈពេលជាច្រើនទសវត្សរ៍រវាងប្រទេសជុំវិញតំបន់ជម្លោះ Nagorno-Karabakh ។

Leave a Reply

Your email address will not be published. Required fields are marked *