នាយករដ្ឋមន្ត្រីហុងគ្រីនិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយសហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល
Breaking News

នាយករដ្ឋមន្ត្រីហុងគ្រីនិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយសហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់គណបក្ស Fidesz ដែលកំពុងកាន់អំណាចរបស់លោកថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយសហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល នេះបើយោងតាមការចុះផ្សាយរបស់កាសែត Magyar Nemzet ដែលគាំទ្ររដ្ឋាភិបាលកាលពីល្ងាចថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Zoltan Kovacs បាន​បញ្ជាក់​ពី​ការ​អត្ថាធិប្បាយ​នេះ​ក្នុង​ការ​ឆ្លើយ​តប​តាម​អ៊ីមែល​ទៅ​កាន់ Reuters ។

លោក Orban ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបិទទ្វារនៃសមាជិកគណបក្សរបស់គាត់កាលពីថ្ងៃពុធ ។

កាសែត Magyar Nemzet បានដកស្រង់សម្តីលោក Orban ដោយមិនបានផ្ដល់ប្រភពថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានជំរុញឱ្យតម្លៃឧស្ម័ន និងអតិផរណាកើនឡើង ហើយប្រសិនបើវិធានការទាំងនេះត្រូវបានលុបចោល តម្លៃឧស្ម័ននឹងធ្លាក់ចុះ 50% ភ្លាមៗ ខណៈដែលអតិផរណាក៏នឹងធ្លាក់ចុះផងដែរ ។

បើគ្មានទណ្ឌកម្មទេ អឺរ៉ុបអាចទទួលបានភាពរឹងមាំឡើងវិញ ហើយអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចដែលកំពុងតែកើតឡើង របាយការណ៍បានដកស្រង់សម្តីលោក Orban ដោយបញ្ជាក់ឡើងវិញនូវជំហរមុនរបស់គាត់ថា ទណ្ឌកម្មកំពុងធ្វើឱ្យអឺរ៉ុបឈឺចាប់ជាងរុស្ស៊ីទៅទៀត ។

នៅលើទំព័រហ្វេសប៊ុករបស់លោក Orban បានបង្ហោះថា «ទណ្ឌកម្ម​របស់ទីក្រុង​ព្រុចសែល​បាន​រុញ​អឺរ៉ុប​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ថាមពល»។

កាលពីខែកក្កដា លោក Orban បាននិយាយថា សហភាពអឺរ៉ុបបាន “បាញ់សួតខ្លួនឯង” ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលមិនបានពិចារណាលើប្រទេសរុស្ស៊ី ដែលប្រសិនបើគ្មានការដកទណ្ឌកម្មទេ វាប្រថុយនឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប ។

Leave a Reply

Your email address will not be published. Required fields are marked *