នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់ធ្វើតេស្តរកសារធាតុញៀន ក្រោយបែកធ្លាយវីដេអូជប់លៀងច្រៀងរាំ!!
Breaking News

នាយករដ្ឋមន្ត្រីស្រីហ្វាំងឡង់ធ្វើតេស្តរកសារធាតុញៀន ក្រោយបែកធ្លាយវីដេអូជប់លៀងច្រៀងរាំ!!

លោកស្រី Sanna Marin នាយករដ្ឋមន្ត្រីរបស់ប្រទេសហ្វាំងឡង់ ត្រូវបានពិនិត្យរកសារធាតុញៀនតាមសំណើរបស់គណបក្សប្រឆាំង រួមទាំងសមាជិករដ្ឋាភិបាលចម្រុះ បន្ទាប់ពីឃ្លីបវីដេអូមួយត្រូវបានបែកធ្លាយ បន្ទាប់ពីគាត់បានរាំច្រៀងក្នុងពិធីជប់លៀងដ៏សប្បាយរីករាយ ។ លោកស្រី Sanna Marin បញ្ជាក់ថា គាត់មិនដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់នោះទេ ហើយពិធីជប់លៀងបែបនេះត្រូវបានរៀបចំជាលក្ខណៈឯកជនទេតើ មានមនុស្សមួយចំនួនចោទសួរអំពីមុខមាត់និងភាពជាអ្នកដឹកនាំប្រទេសរបស់គាត់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

មេដឹកនាំប្រទេសហ្វាំងឡង់អាយុ 36ឆ្នាំរូបនេះ គឺជាមេដឹកនាំវ័យក្មេងបំផុតរបស់ប្រទេសនេះបាននិយាយថា បញ្ហានេះមិនបានប៉ះពាល់ដល់សមត្ថភាពរបស់គាត់ក្នុងការដឹកនាំប្រទេសនោះទេ គាត់បាននិយាយថា គាត់នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល ក្រោយត្រូវបានអ្នកសារព័ត៌មានសួរអំពីលទ្ធភាពដែលនាងអាចនឹងចុះចេញពីតំណែង បន្ទាប់ពីឃ្លីបវីដេអូនៃហេតុការណ៍នេះត្រូវបានបែកធ្លាយ ។

Leave a Reply

Your email address will not be published. Required fields are marked *