នាយករដ្ឋមន្ត្រីជប៉ុនត្រៀមរុះរើគណៈរដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅនឹងស្ថានភាព Covid-19 និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់!!
Breaking News

នាយករដ្ឋមន្ត្រីជប៉ុនត្រៀមរុះរើគណៈរដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅនឹងស្ថានភាព Covid-19 និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់!!

នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញអំពីគម្រោងក្នុងការរុះរើគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលប្រទេសជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាអតិផរណា រលកថ្មីនៃជំងឺ Covid-19 វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនូវភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។


លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បន្ទាប់ពីលោកបានចូលរួមក្នុងពិធីរំលឹកខួបលើកទី77 នៃព្រឹត្តិការណ៍សហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយលោកបាននិយាយថា យើងកំពុងពិចារណាលើបញ្ហានានា ដែលកំពុងកើតឡើងនៅពេលនេះ យើងត្រូវធ្វើការកែតម្រូវឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Leave a Reply

Your email address will not be published. Required fields are marked *