ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥,៥ ភាគរយក្នុងឆ្នាំ ២០២៣ និងបានបង្កើនដល់ ៦,១ ភាគរយក្នុងឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ ។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក មានប្រសាសន៍ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពវិជ្ជមាន ដែលជំរុញភាគច្រើនដោយការងើបឡើងវិញនៃវិស័យសេវាកម្ម ជាពិសេសទេសចរណ៍ និងការកែលម្អផលិតកម្មកសិកម្ម ។
“នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦,១% ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករណ៍ថា នឹងប្រសើរឡើងនិងធ្វើពិពិធកម្មជាបណ្តើរៗ”
លោក Mattoo បាននិយាយថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ទំនងជានឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីដែលបានផ្តល់សច្ចាប័ន ។
Xinhua