ធនាគារប្រហែល ១៨៦ ត្រូវបានគេរកឃើញថាកំពុងមានហានិភ័យប្រហាក់ប្រហែលនឹងធនាគារ Silicon Valley
Economic

ធនាគារប្រហែល ១៨៦ ត្រូវបានគេរកឃើញថាកំពុងមានហានិភ័យប្រហាក់ប្រហែលនឹងធនាគារ Silicon Valley

មានការសិក្សាថ្មីមួយដោយសេដ្ឋវិទូបានកំណត់អត្តសញ្ញាណធនាគារប្រហែលចំនួន ១៨៦ ដែលស្ថិតក្នុងហានិភ័យដែលពួកគេនឹងត្រូវប្រឈមមុខនឹងបញ្ហាស្រដៀងទៅនឹងធនាគារ Silicon Valley ដែរ។ ធនាគារ Silicon Valley ត្រូវបានដួលរលំដោយសារតែទ្រព្យរបស់ធនាគារនេះត្រូវបានថយចុះបន្ទាប់ពីមានការបង្កើនអត្រាការប្រាក់ នាំឲ្យអតិថិជនដែលពាក់ព័ន្ធនាំគ្នាដកប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រងរបស់ពួកគេ។

តាមការសិក្សាបានបង្ហាញថា ប្រសិនបើពាក់កណ្តាលនៃអ្នកដាក់ប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រងនាំគ្នាដកប្រាក់បញ្ញើរបស់ពួកគេជាបន្តបន្ទាប់ពីធនាគារទាំង ១៨៦ នោះ សូម្បីតែអ្នកដាក់ប្រាក់បញ្ញើដែលមានការធានារ៉ាប់រងអាចប្រឈមនឹងបញ្ហាដែរ។ វាគឺដោយសារតែទ្រព្យប្រចាំនៅធនាគារទាំងនោះមិនមានគ្រប់គ្រាន់សម្រាប់អ្នកដាក់ប្រាក់បញ្ញើទាំងអស់។

ប្រភព ៖ Wall Street Journal

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *