ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់​មាសបម្រុងដែលមានតម្លៃ 12.4 ពាន់លានដុល្លារហើយចាប់តាំងពីខែកុម្ភៈ!!
Breaking News

ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់​មាសបម្រុងដែលមានតម្លៃ 12.4 ពាន់លានដុល្លារហើយចាប់តាំងពីខែកុម្ភៈ!!

ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់​មាសបម្រុងដែលមានតម្លៃ 12.4 ពាន់លានដុល្លារហើយចាប់តាំងពីខែកុម្ភៈ នេះបើតាមសារព័ត៌មាន​ Reuters បានរាយការណ៍ ។​

ទីភ្នាក់ងារនេះបានដកស្រង់សម្តីលោកស្រី Katerina Rozhkova អនុប្រធានទីមួយនៃធនាគារជាតិនៃអ៊ុយក្រែនដែលនិយាយនៅលើទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យថា “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលរបស់យើងអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស” ។ រ៉យទ័របានបន្ថែមថា មាសមិនត្រូវបានគេលក់ដើម្បីគាំទ្ររូបិយប័ណ្ណរបស់អ៊ុយក្រែនទេ ។

ទោះយ៉ាងណាក៏ដោយ សំណួរត្រូវបានលើកឡើងអំពីតួលេខដែលបានរាយការណ៍។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័រ Schiffgold.com កាលពីថ្ងៃពុធ អ្នកអត្ថាធិប្បាយហិរញ្ញវត្ថុអាម៉េរិក និងឈ្មួញកណ្តាលភាគហ៊ុនលោក Peter Schiff បានពណ៌នាការលក់ថាជា “ពិតជារញ៉េរញ៉ៃ” ហើយបាននិយាយថាវាមិនច្បាស់ពីរបៀបដែលអ៊ុយក្រែនបានលក់មាសយ៉ាងច្រើន។ យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក និងដកស្រង់ដោយ Schiff នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ធនាគារជាតិនៃអ៊ុយក្រែនបានកាន់កាប់មាសប្រហែល 27 តោននៅក្នុងទុនបំរុងរបស់ខ្លួនដែលមានតម្លៃត្រឹមតែ 1.7 ពាន់លានដុល្លារប៉ុណ្ណោះ ។ ​​

Leave a Reply

Your email address will not be published. Required fields are marked *