ទីបំផុតសហរដ្ឋអាម៉េរិកយល់ព្រមផ្ដល់ទិដ្ឋាការដល់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីដើម្បីធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហើយ
Breaking News

ទីបំផុតសហរដ្ឋអាម៉េរិកយល់ព្រមផ្ដល់ទិដ្ឋាការដល់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីដើម្បីធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហើយ

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ដោយដកស្រង់សំដីក្រសួងការបរទេសរុស្ស៊ីថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមាជិកគណៈប្រតិភូរុស្ស៊ីត្រូវបានអាម៉េរិកផ្តល់ទិដ្ឋាការឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

រុស្ស៊ីបានរិះគន់សហរដ្ឋអាម៉េរិកអស់រយៈពេលជាច្រើនសប្តាហ៍ចំពោះការមិនផ្តល់ទិដ្ឋាការដល់សមាជិកគណៈប្រតិភូរុស្ស៊ីដើម្បីចូលរួមសម័យប្រជុំលើកទី 77 នៃសភាអង្គការសហប្រជាជាតិដែលធ្វើឡើងនៅទីក្រុងញូវយ៉ក​ ។

សារព័ត៌មាស Interfax បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា “ថ្ងៃនេះ ទិដ្ឋាការត្រូវបានផ្តល់ទៅឱ្យលោក Lavrov និងអ្នកដែលនឹងរួមដំណើរជាមួយគាត់” ។

Leave a Reply

Your email address will not be published. Required fields are marked *