ថៅកែក្រុមហ៊ុន Netflix បានចុះចេញពីតំណែង ខណៈពេលដែលអ្នកប្រើវេទិកាមួយនេះមានការកើនឡើងវិញ
Business

ថៅកែក្រុមហ៊ុន Netflix បានចុះចេញពីតំណែង ខណៈពេលដែលអ្នកប្រើវេទិកាមួយនេះមានការកើនឡើងវិញ

លោក Reed Hastings កំពុងគ្រោងចុះចេញពីតំណែងជាសហនាយកប្រតិបត្តិរបស់ Netflix ដែលជាក្រុមហ៊ុនដែលលោកជួយស្ថាបនាជាង២៥ឆ្នាំមកហើយ ។ ដោយការប្រកាសលាលែងរបស់គាត់នេះបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Netflix បានប្រកាសថា អ្នកប្រើប្រាស់វេទិកាមួយនេះមានការកើនឡើងយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ។

ដោយសារលុយពិបាករក មនុស្សជាច្រើនបានរំពឹងថាគេនឹងមានការបន្ថយសេវាកម្មចាក់ផ្សាយផ្សេងៗ ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុន Netflix បានរារាំងនិន្នាការនេះ ដោយរកបានអ្នកប្រើប្រាស់ថ្មីជាង ៧លាននាក់ទៀត ដែលធ្វើឱ្យមានចំណូលកើនឡើងខ្លាំងលើសពីការរំពឹងទុករបស់អ្នកវិភាគ។

បើយោងតាមការលាតត្រដាងរបស់ Harry និង Meghan បានឱ្យដឹងថាការកើនឡើងបែបនេះដោយសារតែភាពទាក់ទាញរបស់រឿង Addam Family ស៊េរីថ្មីជាមួយនឹងរឿង Glass Onion ដែលទើបនឹងចេញក្នុងពេលថ្មីនេះផងដែរ។ ហើយក្រុមហ៊ុនមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នាំ ២០២២ ជាឆ្នាំដែលពិបាកបំផុត ដោយវាចាប់ផ្តើមជាមួយវិបត្តិផ្សេងៗជាច្រើន ប៉ុន្តែវាបានបញ្ចប់ដោយភាពភ្លឺថ្លាទៅវិញ។

Source: BBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *