តៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ឬ Flares ដាក់លើយន្តហោះគ្មានមនុស្សបើករបស់ចិន ដើម្បីដេញយន្តហោះទាំងនេះឲ្យចេញពីដែនដីរបស់ខ្លួន!!
Breaking News

តៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ឬ Flares ដាក់លើយន្តហោះគ្មានមនុស្សបើករបស់ចិន ដើម្បីដេញយន្តហោះទាំងនេះឲ្យចេញពីដែនដីរបស់ខ្លួន!!

ក្រុមមន្ត្រីបានអះអាងថា យោធារបស់តៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ដើម្បីបញ្ចៀសយន្តហោះចិនឲ្យចេញឲ្យឆ្ងាយៗពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ខណៈដែលតៃប៉ិនៅតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលសមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកដ៏ធំដោយទីក្រុងប៉េកាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ។

ឧត្តមសេនីយ៍ឯក Chang Zone-sung នៃកងទ័ពតៃវ៉ាន់ បានប្រាប់រ៉យទ័រថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានគេប្រទះឃើញនៅជិតកោះ Kinmen កាលពីយប់ថ្ងៃពុធ ឧត្តមសេនីយ៍ឯក Chang Zone-sung បានប្រាប់ Reuters ដោយបន្ថែមថាពួកគេបានធ្វើដំណើរជាគូ ហើយបានចូលទៅក្នុងតំបន់នោះពីរដង។

លោកបានបន្តថា៖ «យើងបានបាញ់ភ្លើងផ្ដល់សញ្ញាភ្លាមៗដើម្បីចេញការព្រមាន និងជំរុញពួកគេឲ្យចេញឆ្ងាយ ។ បន្ទាប់ពីនោះពួកគេបានហោះចូលមកក្នុងតំបន់ហាមឃាត់របស់យើង ហើយនោះជាមូលហេតុដែលយើងបំបែកពួកគេ»។ យើងនឹងធ្វើប្រតិកម្មភ្លាមៗ ប្រសិនបើពួកគេចូលមក»។

Leave a Reply

Your email address will not be published. Required fields are marked *