តៃវ៉ាន់បង្កើនការចំណាយក្នុងវិស័យការពារជាតិ ស្របពេលដែលចិនបន្តព្រមានវាយប្រហារដណ្ដើមយកកោះនេះមកគ្រប់គ្រងឡើងវិញ
Breaking News

តៃវ៉ាន់បង្កើនការចំណាយក្នុងវិស័យការពារជាតិ ស្របពេលដែលចិនបន្តព្រមានវាយប្រហារដណ្ដើមយកកោះនេះមកគ្រប់គ្រងឡើងវិញ

តៃវ៉ាន់បានស្នើសុំបង្កើនការចំណាយលើវិស័យការពារជាតិចំនួន 19 ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ​ ​ ដែលរាប់បញ្ចូលទាំងថវិកាសម្រាប់ទិញយន្តហោះចម្បាំងថ្មី ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសចិនបានរៀបចំល្បែងសង្រ្គាមទ្រង់ទ្រាយធំជុំវិញកោះដែលខ្លួនចាត់ទុកថាជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថវិកាការពារជាតិសរុបដែលបានស្នើឡើងដោយគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីលោកស្រី ត្សៃ អ៊ឹងវិន មានការកើនឡើងចំនួន 13.9% ស្មើនឹង 19.41 ពាន់លានដុល្លារ ។

សេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិ មិនបានផ្តល់នូវការវិភាគជាក់លាក់អំពីកន្លែងដែលថវិកាទាំងនោះនឹងត្រូវចំណាយនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *