តុលាការកំពូលនេប៉ាល់បានបញ្ជាឱ្យដោះលែងឃាតករជនជាតិបារាំងលោក Charles Sobhraj
Editorial

តុលាការកំពូលនេប៉ាល់បានបញ្ជាឱ្យដោះលែងឃាតករជនជាតិបារាំងលោក Charles Sobhraj

តុលាការកំពូលនេប៉ាល់បានបញ្ជាឱ្យដោះលែងឃាតករជនជាតិបារាំងលោក Charles Sobhraj ដែលទទួលខុសត្រូវលើករណីឃាតកម្មជាច្រើននៅក្នុងតំបន់អាស៊ីនៅក្នុងឆ្នាំ ១៩៧០។ តុលាការកំពូលបានកាត់ទោសលោកCharles Sobhraj អាយុ៧៨ឆ្នាំដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងសាធារណរដ្ឋហិមាល័យតាំងពីឆ្នាំ២០០៣ ដោយសាការសម្លាប់អ្នកដំណើរជនជាតិអាម៉េរិកឡាទីន២នាក់ ដែលគួតែត្រូវដោះលែងដោយសារបញ្ហាសុខភាព នេះបើយោងតាមសាលក្រម។

រឿងនេះបានកើតឡើងជិត១ឆ្នាំហើយក្រោយពេលតុលាការកំពូលបង្ហាញការកត់ចំណាំទៅកាន់រដ្ឋាភិបាលដោយបានសួរថាហេតុអ្វី Sobhrajត្រូវបានជាប់គុក១ជីវិតក្នុងករណីឃាតកម្ម ដោយមិនត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគារអស់ជាង១៨ឆ្នាំហើយ។

មេធាវីរបស់លោក Sobhrajបានស្នើសុំឱ្យរដ្ឋាភិបាលដោះលែងគាត់ដោយផ្អែកលើបញ្ហាសុខភាពនៅក្នុងវ័យចាស់ជរារបស់គាត់។ ដោយគាត់ត្រូវបានមានទោសដោយការធ្វើលិខិតឆ្លងដែនចូលមកក្នុងប្រទេសនេប៉ាល់ហើយបានសម្លាប់អ្នកដំណើរពីរនាក់នៅក្នុងឆ្នាំ១៩៧៥ ហើយត្រូវចាប់ខ្លួននៅឆ្នាំ១៩៧៦ ដែលគេជឿជាក់ថាគាត់បានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រភព៖ BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *