តារាចម្រៀងរុស្ស៊ីម្នាក់ថ្កោលទោសសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែន នឹងប្រាប់ឲ្យឈប់សម្លាប់ទាហានរុស្ស៊ីដើម្បីគោលដៅរបស់ខ្លួនទៀតទៅ
Breaking News

តារាចម្រៀងរុស្ស៊ីម្នាក់ថ្កោលទោសសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែន នឹងប្រាប់ឲ្យឈប់សម្លាប់ទាហានរុស្ស៊ីដើម្បីគោលដៅរបស់ខ្លួនទៀតទៅ

នាង Alla Pugacheva តារាចម្រៀង pop របស់រុស្ស៊ីវ័យ 73ឆ្នាំ ដែលត្រូវបានគេដាក់រហស្សនាមថា ម្ចាស់ក្សត្រីនៃសហភាពសូវៀត បានថ្កោលទោសសង្គ្រាមរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន ដោយលោកស្រីនិយាយថា ពូទីនកំពុងសម្លាប់ទាហានរុស្ស៊ី ថែមទាំងបានបង្កើននូវបន្ទុកសម្រាប់ប្រជាជនសាមញ្ញ ។

លោកស្រី Pugacheva ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រីដ៏ល្បីល្បាញ និងពេញនិយមបំផុតរបស់រុស្ស៊ី ទាំងក្នុងអំឡុងសម័យសហភាពសូវៀត និងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ។ លោកស្រីបានអំពាវនាវដល់វិមានក្រឹមឡាំងឱ្យចុះបញ្ជីលោកស្រី ក្នុងបញ្ជីចារកម្មសម្ងាត់របស់បរទេសផងចុះ ព្រោះប្តីរបស់លោកស្រី គឺលោក Maxim Galkin ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងបញ្ជីនោះរួចទៅហើយផងដេរ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *