តម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះ 4% បន្ថែមទៀត បន្ទាប់ពីប្រទេសលោកខាងលិចប្រកាសដកថយលើវិធានការដាក់ទណ្ឌកម្មប្រេងរុស្ស៊ី!!
Editorial

តម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះ 4% បន្ថែមទៀត បន្ទាប់ពីប្រទេសលោកខាងលិចប្រកាសដកថយលើវិធានការដាក់ទណ្ឌកម្មប្រេងរុស្ស៊ី!!

តម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះ 4%ទៀត  បន្ទាប់ពីប្រទេសលោកខាងលិចបានប្រកាសដកថយលើទណ្ឌកម្មប្រេងរបស់រុស្ស៊ី ដោយសារតែខ្លួនមិនអាចទប់ទល់នឹងការគំរាមកំហែងនៃអត្រាអតិផរណា និងវិបត្តិថាមពល ពួកគេចាំបាច់ណាស់ត្រូវបន្ធូរបន្ថយភាពតានតឹង ដើម្បីកុំឲ្យតម្លៃប្រេងមានការកើនឡើង ទន្ទឹមនឹងនោះដែរចំណូលប្រេងចុងក្រោយរបស់រុស្ស៊ីហាក់មានកើនឡើង បើទោះបីការនាំចេញរបស់ខ្លួនមានការធ្លាក់ចុះក៏ដោយ ។

ថ្មីៗចុងក្រោយនេះ ប្រទេសលោកខាងលិចជាច្រើនបានប្រកាសដកខ្លួនចេញពីទណ្ឌកម្មប្រេងរបស់រុស្ស៊ី បន្ទាប់ពីពួកគេប្រឈមមុខទៅនឹងបញ្ហាអតិផរណាខ្លាំងបំផុតមិនធ្លាប់មាន ជាមួយនិងវិបត្តិកង្វះខាតថាមពលផងដែរ បញ្ហានេះតម្រូវឲ្យពួកគេត្រូវដើរថយក្រោយមួយជំហាន ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសពួកគេអាចបន្តទៅបានដោយមិនចង់ឃើញនូវវិបត្តិដ៏ធំនៅពេលខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *