ជនម៉ូស្លីមចំនួន 04នាក់ត្រូវបានសម្លាប់នៅសហរដ្ឋអាម៉េរិក!!
Breaking News

ជនម៉ូស្លីមចំនួន 04នាក់ត្រូវបានសម្លាប់នៅសហរដ្ឋអាម៉េរិក!!

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ (07 សីហា) មានការសោកស្ដាយជាខ្លាំងចំពោះការស្លាប់បាត់បង់ជីវិតបុរសម៉ូស្លីមចំនួន 04នាក់ ក្នុងរដ្ឋ New Mexico នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។

ប្រធានាធិបតីអាម៉េរិកបានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ៖ “ខ្ញុំ មានការខឹងសម្បារ និងសោកស្ដាយចំពោះ ការសម្លាប់បុរសម៉ូស្លីមចំនួន 04នាក់ ដ៏គួរឲ្យរន្ធត់ នៅក្នុងទីក្រុង Albuquerque ខណៈពេលដែលយើងកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតពេញលេញ ខ្ញុំសូមបួងសួងដល់ក្រុមគ្រួសារជនរងគ្រោះហើយរដ្ឋាភិបាលរបស់ខ្ញុំនឹងឈរនៅក្បែរ សហគមន៍ឥស្លាមការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះនឹងលែងមានបន្តទៅទៀតឡើយនៅអាម៉េរិកទេ” ។

Leave a Reply

Your email address will not be published. Required fields are marked *