ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែនគឺ បានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី ហើយពួកគេគួរតែត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ ។
Breaking News

ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែនគឺ បានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី ហើយពួកគេគួរតែត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលកំពុងប្រយុទ្ធជាមួយយោធារបស់ទីក្រុងគៀវគឺ បានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី ហើយពួកគេគួរតែត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ ។


ការសម្ភាសន៍នេះគឺជាលើកទីមួយហើយដែលវិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយលើករណីរបស់ Alexander Drueke និង Andy Huynh ដែលជាអតីតយុទ្ធជនយោធាអាម៉េរិកទាំងពីរនាក់ នេះបើយោងតាម NBC ។

លោក Peskov បានប្រាប់បណ្តាញព័ត៌មានជាភាសាអង់គ្លេសថា “ពួកគេជាទាហានស៊ីឈ្នួល ហើយពួកគេបានចូលរួមក្នុងសកម្មភាពខុសច្បាប់នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ។ ពួកគេបានចូលរួមក្នុងការបាញ់ផ្លោងដាក់យោធារបស់យើង ។

លោកបានបន្ថែមថា “ពួកគេគួរតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ នូវអ្វីដែលពួកគេបានប្រព្រឹត្ត។

«ឧក្រិដ្ឋកម្មទាំងនោះត្រូវតែស៊ើបអង្កេត»។

ប្រភព ៖

AFP

Leave a Reply

Your email address will not be published. Required fields are marked *