ឆ្មាំព្រំដែនតាជីគីស្ថានម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឆ្មាំព្រំដែនកៀហ្ស៊ីស៊ីស្ថាន
Breaking News

ឆ្មាំព្រំដែនតាជីគីស្ថានម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឆ្មាំព្រំដែនកៀហ្ស៊ីស៊ីស្ថាន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ដោយដកស្រង់សម្ដីកងកម្លាំងព្រំដែនតាជីគីស្ថានថា ឆ្មាំព្រំដែនតាជីគីស្ថានម្នាក់បានស្លាប់ និងពីរនាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានពេញមួយយប់ ។

ការប៉ះទង្គិចគ្នាដែលបានកើតឡើង​​បន្ទាប់ពីឆ្មាំព្រំដែនកៀហ្ស៊ីស៊ីស្ថានបានចោទប្រកាន់ឆ្មាំតាជីគីស្ថាន ថាបានកាន់កាប់ផ្នែកខ្លះនៃព្រំដែនដែលមាន មិន​ទាន់​បាន​កំណត់​ព្រំដែន ។

ទាំងកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន គឺជាសម្ពន្ធមិត្តជាមួយរុស្ស៊ី ​ ប៉ុន្តែការប្រយុទ្ធគ្នាជុំវិញបញ្ហាព្រំដែនគឺកើតមានជាញឹកញាប់ ហើយកាលពីឆ្នាំមុនស្ទើរតែបានបណ្តាលឱ្យមានសង្រ្គាមទាំងស្រុងរវាងអតីតសាធារណរដ្ឋសូវៀតទាំង២ ។

ភាគីកៀហ្ស៊ីស៊ីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំព្រំដែនតាជីគីស្ថាន បានបាញ់កាំភ្លើង និងកាំភ្លើងត្បាល់ដោយមិនញញើត ទៅលើប៉ុស្តិ៍យាមរបស់ពួកគេ។ ​

កៀហ្ស៊ីស៊ីស្ថាន មិន​បាន​រាយការណ៍​ភ្លាមៗ​អំពី​ការ​ស្លាប់​និង​របួស​ណា​មួយ​ឡើយ ។

មេដឹកនាំកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសន្តិសុខសៀងហៃនៅ អ៊ូសបេគីស្ថាន ក្នុងសប្តាហ៍នេះជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំចិន ស៊ី ជីនពីង ព្រមទាំងមេដឹកនាំពិភពលោកមួយចំនួនទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *