ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីកើនដល់ជាង ៥,០០០នាក់ហើយ
World

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីកើនដល់ជាង ៥,០០០នាក់ហើយ

អនុប្រធានាធិបតីតួកគីលោក Fuat Oktay បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគអាគ្នេយ៍នៃប្រទេសតួកគីបានកើនឡើងដល់ ៣៤១៩ នាក់ដែលនាំឱ្យចំនួនសរុបរួមទាំងអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីកើនឡើងដល់ជាង ៥,០០០នាក់ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Oktay បាននិយាយថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ បង្កការលំបាកក្នុងការនាំយកជំនួយទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងធ្វើការជួយសង្គ្រោះ ។ លោកបាននិយាយថា មានតែរថយន្តសង្គ្រោះ និងក្រុមជំនួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពី Hatay, Kahramanmaras និង Adiyaman ដែលជាខេត្តចំនួនបីនៃខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។ លោក Oktay បន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះកំពុងផ្តោតលើខេត្តទាំងបីនោះ និង Malatya ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *