ចិនប្រើប្រាស់ផ្កាយរណបជាង10គ្រឿង ដើម្បីជួយសម្រួលដល់ការជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស៊ីឈួន
Breaking News

ចិនប្រើប្រាស់ផ្កាយរណបជាង10គ្រឿង ដើម្បីជួយសម្រួលដល់ការជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស៊ីឈួន

ផ្កាយរណបជាង10គ្រឿង ត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារភូមិសាស្ត្ររបស់ប្រទេសចិន ដើម្បីបង្កើនប្រសិទ្ធភាពការស្ទង់មតិ និងការវិភាគការខូចខាត ក្នុងតំបន់រញ្ជួយដីខេត្តស៊ីឈួន ។

គេហទំព័រទូរទស្សន៍រដ្ឋរបស់ប្រទេសចិន (CCTV) បាននិយាយថា ប្រទេសចិនបានប្រើប្រាស់ផ្កាយរណប Gaofen ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ គ្រោះរញ្ជួយដីកម្រិត 6.8 រ៉ិចទ័រ ដែលបានវាយប្រហារនៅក្នុងខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន ។

មជ្ឈមណ្ឌលទិន្នន័យ និងអង្កេតផែនដី របស់ទីភ្នាក់ងាររដ្ឋបាលអវកាសចិន បាននិយាយថា ផ្កាយរណបជាង10 ត្រូវបានគេប្រើប្រាស់ដើម្បី ចាប់យករូបភាពនៃតំបន់ដែលងាយ នឹងរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីនៅក្នុងស្រុក Luding County រយៈពេល10នាទី កាលពីរសៀលថ្ងៃចន្ទ ម៉ោងក្នុងស្រុក ។ ផ្កាយរណបទាំងនោះរួមមាន ផ្កាយរណប Gaofen-3, Gaofen-1D និង Gaojing-1 ផងដែរ ។

ក្រុមផ្កាយរណប Gaofen ទាំង3 ចាប់យករូបភាពពីរ៉ាដា (SAR) នៃតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ដែលអាចជួយអ្នកជំនាញវិភាគទិន្នន័យ និងដឹងពីស្ថានភាពខូចខាតក្នុងតំបន់បានផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *