ចិនបានដាក់ដំណើរការផ្លូវរថភ្លើងល្បឿនលឿនថ្មីប្រវែងជាង 2,000 គីឡូម៉ែត្របន្ថែមទៀត ខណៈប្រទេសនេះនៅតែជាប្រទេសដែលមានផ្លូវរថភ្លើងល្បឿនលឿនវែងបំផុតក្នុងពិភពលោក
China

ចិនបានដាក់ដំណើរការផ្លូវរថភ្លើងល្បឿនលឿនថ្មីប្រវែងជាង 2,000 គីឡូម៉ែត្របន្ថែមទៀត ខណៈប្រទេសនេះនៅតែជាប្រទេសដែលមានផ្លូវរថភ្លើងល្បឿនលឿនវែងបំផុតក្នុងពិភពលោក

ទិន្នន័យពីក្រុមហ៊ុន China State Railway Group បានបង្ហាញថា ខ្សែផ្លូវដែកថ្មីសរុបប្រវែង 4,100 គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសចិនក្នុងឆ្នាំ 2022 ដែលរួមទាំងផ្លូវរថភ្លើងល្បឿនលឿនប្រវែង 2,082 គីឡូម៉ែត្រផងដែរ ។

យោងតាមក្រុមហ៊ុននេះបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំមុន ផ្លូវដែករបស់ប្រទេសចិនដែលកំពុងដំណើរការបានលាតសន្ធឹងដល់ប្រវែងសរុប 155,000 គីឡូម៉ែត្រ ដែលក្នុងនោះប្រវែងប្រតិបត្តិការនៃបណ្តាញរថភ្លើងល្បឿនលឿនបានឈានដល់ 42,000 គីឡូម៉ែត្រ ។

ការវិនិយោគទ្រព្យសកម្មថេរនៅក្នុងផ្លូវដែករបស់ប្រទេសចិនបានឈានដល់ 710.9 ពាន់លានយន់ (ប្រហែល 105 ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ 2022 ដោយបានលើកកម្ពស់គម្រោងធំៗជាច្រើនក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ។

ក្រុមហ៊ុននេះបាននិយាយថានៅឆ្នាំ 2023 ប្រទេសចិនគ្រោងនឹងដាក់ដំណើរការផ្លូវដែកថ្មីដែលមានចម្ងាយជាង 3,000 គីឡូម៉ែត្រ រួមទាំង 2,500 គីឡូម៉ែត្រសម្រាប់រថភ្លើងល្បឿនលឿនផងដែរ ។

ប្រទេសនេះបានសាងសង់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនធំបំផុតរបស់ពិភពលោកដើម្បីដោះស្រាយតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនសម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងផាសុខភាព ។

ប្រភព ៖ Xinhua

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *