ចិនបានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នថ្មីមួយដែលមានប្រវែងជាង 3000គីឡូម៉ែត្រ
Breaking News

ចិនបានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នថ្មីមួយដែលមានប្រវែងជាង 3000គីឡូម៉ែត្រ

ក្រុមហ៊ុនថាមពលចិនមួយ បានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មី តភ្ជាប់ពីប៉ែកខាងលិច ទៅកាន់ប៉ែកខាងកើតរបស់ប្រទេសខ្លួន ដែលមានចម្ងាយដល់ទៅជាង 3,000 គីឡូម៉ែត្រឯណោះ ។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំង នៅថ្ងៃនេះ (29 កញ្ញា 2022) ថា ប្រទេសចិនបានចាប់ផ្តើមការសាងសង់បំពង់បង្ហូរឧស្ម័នទី4 ដែលជាគម្រោងបញ្ជូនថាមពលឧស្ម័នធម្មជាតិដ៏ធំមួយតភ្ជាប់ពីប៉ែកខាងលិចទៅប៉ែកខាងកើតនៃប្រទេសចិនតែម្ដង ។

បំពង់បង្ហូរឧស្ម័ននេះមានប្រវែង 3.340គីឡូម៉ែត្រ ដែលលាតសន្ធឹងពីស្រុក Uchea ស្ថិតនៅខាងជើង ឆៀងខាងលិចតំបន់ស្វយ័ត Xinjiang ទៅកាន់ទីក្រុង Zhongwei នៅតំបន់ស្វយ័ត Ningxia Hui នៅភាគពាយព្យនៃប្រទេសចិន ។

លោក Zhang Wei ប្រធានក្រុមប្រឹក្សាភិបាលនៃបណ្តាញបំពង់បង្ហូរប្រេង និងឧស្ម័នរបស់ប្រទេសចិន និងជាបុរសទទួលបន្ទុកផ្នែកសំណង់រូបនេះបាននិយាយថា បំពង់បង្ហូរឧស្ម័ននេះនឹងបង្កើនសមត្ថភាពបញ្ជូនឧស្ម័នធម្មជាតិរហូតដល់ 100ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ។

ប្រភព៖ Xinhua

Leave a Reply

Your email address will not be published. Required fields are marked *