ចិនបន្តបង្កើនការនាំចូលធ្យូងថ្ម និងប្រេងរបស់រុស្ស៊ី
Breaking News

ចិនបន្តបង្កើនការនាំចូលធ្យូងថ្ម និងប្រេងរបស់រុស្ស៊ី

ថ្មីៗនេះរុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំជាងគេបំផុតរបស់ចិន ដោយឡែកសម្រាប់រយៈពេល 3ខែជាប់ៗគ្នានេះ ប្រទេសចិនបាននាំចូលធ្យូងថ្មរបស់រុស្ស៊ីច្រើនបំផុតមិនធ្លាប់មានពីមុនមក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការនាំចូលប្រភពថាមពលរបស់រុស្ស៊ីមកកាន់ប្រទេសចិនបានបន្តកើនឡើងជាបន្តបន្ទាប់ រាប់ចាប់ពីខែកក្កដារៀងមក បើទោះបីជាតម្រូវការក្នុងស្រុកមានការធ្លាក់ចុះដោយសារសម្ពាធសេដ្ឋកិច្ចពីសំណាក់បរទេសក៏ដោយ ។

រុស្សីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ចិនសម្រាប់រយៈពេល3ខែជាប់ៗគ្នានេះ រហូតបានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីតបានដោយជោគជ័យ ។

ដោយឡែកការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីមកកាន់ប្រទេសចិន បានកើនឡើងដល់ទៅ 14.4% ដែលជាកម្រិតខ្ពស់បំផុតស្មើនឹង 7.42លានតោនសម្រាប់ខែកក្កដាកន្លងទៅនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *