ចិនបញ្ជូនប្រព័ន្ធរថភ្លើងដែលមានល្បឿន​ 350 km/h ដល់ប្រទេសឥណ្ឌូណេស៊ីនៅចុងខែនេះ
Breaking News

ចិនបញ្ជូនប្រព័ន្ធរថភ្លើងដែលមានល្បឿន​ 350 km/h ដល់ប្រទេសឥណ្ឌូណេស៊ីនៅចុងខែនេះ

គម្រោងរថភ្លើងល្បឿនលឿនដំបូងគេរបស់ប្រទេសឥណ្ឌូណេស៊ីរវាងរដ្ឋធានីហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង Bandung មានការរីកចម្រើនទៅមុខជាលំដាប់ ។ ដោយឡែកប្រទេសចិនបានចាប់ផ្តើមបញ្ជូនប្រព័ន្ធរថភ្លើងល្បឿនលឿន ដែលមានសមត្ថភាពធ្វើល្បឿនអតិបរមា 350 km/h ទៅកាន់ប្រទេសឥណ្ឌូណេស៊ីតាមនាវាជាបណ្តើរៗហើយ គេរំពឹងថាវានឹងមកដល់ប្រទេសឥណ្ឌូណេស៊ីនៅចុងខែសីហាខាងមុខនេះ ។

ទីភ្នាក់ងារព័ត៌មាន Xinhua បានបង្ហើបអំពីរបាយការណ៍ស្តីពីវឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនដំណាក់កាលទី1 របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានដៃគូគម្រោងគឺប្រទេសចិន បានចាប់ផ្តើមបញ្ជូនប្រព័ន្ធរថភ្លើងល្បឿនលឿននេះទៅកាន់ប្រទេសឥណ្ឌូណេស៊ីហើយ ដោយរួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យរថភ្លើងផងដែរ តាមរយៈនាវាដឹកទំនិញ ដោយបានចាកចេញពីកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ 21សីហា កន្លងមកនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *